ផ្សាយពាណិជ្ជកម្ម 086 272 373/ 097 727 2373

Top News

មហោស្រព​ចាប៉ីដងវែង ២០២៣ ប្រកា​សបិទ និង​រកឃើញ​ម្ចាស់​ជ័យលាភី​ទាំង ៣ រូបហើយ

សិល្បៈជាតិ៖ តាម​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព បានឱ្យដឹងថា មហោស្រព​ចាប៉ីដងវែង​ទូទាំងប្រទេស ឆ្នាំ២០២៣ ក្រោម​ប្រធានបទ «វប្បធម៌​សន្តិភាព» ដែល​រៀបចំឡើង​នៅ រោង​មហោស្រព​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព បាន​បិទ​បញ្ចប់​នៅ​ល្ងាច​ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ក្រោម​អធិបតីភាព​លោកជំទាវ ឡងឌី សាន់​ណា​រ៉ា រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ លោកជំទាវ​បណ្ឌិត សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។

ព្រឹត្តិការណ៍​វប្បធម៌​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ថែរក្សា ការពារ និង​លើកស្ទួយ​ទម្រង់​សិល្បៈ​ចាប៉ីដងវែង ដែលជា​មរតក​វប្បធម៌​ជាតិ​ដ៏​មានតម្លៃ​ពុំ​អាច​កាត់ថ្លៃ​បាន ដោយ​ប្រព្រឹត្តទៅ​រយៈពេល៣ថ្ងៃ ចាប់ពី​ថ្ងៃទី០២ ដល​ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ដោយមាន​វត្តមាន​រប​ស់​ក្រុម​សិល្បករ​ចាប៉ីដងវែង ដែល​មកពី​បណ្តា រាជធានី-ខេត្ត បានដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង​សមត្ថភាព។

ជា​លទ្ធផល បេក្ខជន ៣រូប ទទួលបាន​ជ័យលាភី​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដែលមាន​សមភាព​ដូចខាងក្រោម៖

* ជ័យលាភី​លេខ១ ទទួលបាន​ពានមាស១ អមដោយ​ទឹកប្រាក់ បាន​ទៅលើ​បេក្ខជន​ឈ្មោះ ណូន សុខ មកពី​ខេត្តសៀមរាប

* ជ័យលាភី​លេខ២ ទទួលបាន​ពានប្រាក់១ អមដោយ​ទឹកប្រាក់ បាន​ទៅលើ​បេក្ខជន​ឈ្មោះ សាត វណ្ណា មកពី​រាជធានី​ភ្នំពេញ

* ជ័យលាភី​លេខ៣ ទទួលបាន​ពានសំរិទ្ធ១ អមដោយ​ទឹកប្រាក់ បាន​ទៅលើ​បេក្ខជន​ឈ្មោះ សូ សារ៉ន មកពី​ខេត្តស្វាយរៀង

* ចំណាត់ថ្នាក់​កិត្តិយស ២ក្រុម ទទួលបាន​ប្រកាសនីយបត្រ អមដោយ​ទឹកប្រាក់ បាន​ទៅលើ​បេក្ខជន​ឈ្មោះ ឆុន តុលា មកពី​ខេត្តសៀមរាប​និង​បេក្ខជន ច្រឹ​ក សេ មកពី​ខេត្តសៀមរាប។

ក្នុងឱកាស​នោះ លោកជំទាវ ឡងឌី សាន់​ណា​រ៉ា តំណាង​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ​រដ្ឋ​មន្ត្រី​នៃ​ក្រសួង​វប្បធម៌​និង វិចិត្រសិល្បៈ បាន​សម្តែង​នូវ​ការអបអរសាទរ​ដ៏​ស្មោះ​ចំពោះ​សិល្បករ ចាប៉ីដងវែង ទាំងអស់ ដែល​ទទួលបាន ជ័យលាភី​នៅក្នុង​មហោស្រព​នា​ថ្ងៃនេះ។ ជាពិសេស លោកជំទាវ បាន​លើកទឹកចិត្ត​ដល់ប្អូនៗ ជា​សិល្បករ ដែល​មិន​ទទួលបាន​ពានរង្វាន់ និង​សុំ​បន្ត​ការខិតខំ​ប្រឹងប្រែង​បន្តទៀត ដើម្បី​រួមចំណែក​លើកស្ទួយ វិស័យ​សិល្បៈ​ទស្សនីយភាព​ឱ្យ​កាន់តែ​រីកចំរើន ប្រកបដោយ និរន្តរភាព។

ចុងក្រោយ​លោកជំទាវ​បាន​បន្តថា «មហោស្រព​ចាប៉ីដងវែង មិន​គ្រាន់តែ​ជា​វេទិកា​ប្រកួតប្រជែង​យកពាន រង្វាន់​នោះទេ ប៉ុន្តែ​គឺជា​ទីកន្លែង​ជួបជុំ​សិក្សា​ស្វែងយល់​វាស់​ស្ទង់​សមត្ថភាព និង​ការចែករំលែក បទពិសោធ និង​ចំណេះដឹង​ផងដែរ។ ដូចនេះ គោលដៅ​សំខាន់​នៃ​ការរៀបចំ​មហោស្រព​ចាប៉ី​នាពេលនេះ គឺ​ដើម្បី​ផ្តល់ឱកាស​ក្នុងការ​សិក្សា​ពី​ចំណុចខ្លាំង និង​ចំណុចខ្សោយ  សំដៅ​ពង្រឹងសមត្ថភាព និង​លើកកម្ពស់ វិស័យ​សិល្បៈ​ទស្សនីយភាព​មួយ​នេះ ឱ្យ​កាន់​ទៅ​រីកចម្រើន​បន្ថែម»។

ជាទី​បញ្ចប់ លោកជំទាវ​គណៈអធិបតី សូម​ជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស ទាំងអស់ សូម​មាន​សុខ​ភាពល្អ​បរិបូណ៌ និង​សមប្រកប​តែ​ពុទ្ធពរ​ទាំង ៤ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

Post a Comment

Previous Post Next Post