ផ្សាយពាណិជ្ជកម្ម 086 272 373/ 097 727 2373

Top News

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ច វីត


ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ហៅកាត់ថា អាយប៉ា បានអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ច វីត ដើម្បីបង្កើតភាពជាដៃគូសហការ។

ពិធីចុះអនុស្សរណៈនៃយោគយល់គ្នានេះ ចុះហត្ថលេខាដោយលោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោក LI YANHUI នាយកសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ច វីត នៅសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ច វីត ស្ថិតនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម យៀកថៃ មហាវិថីព្រះនរោត្តម ខណ្ឌចំការមន។

សូមបញ្ជាក់ជូនថា អនុស្សរណៈ នៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗរួមមាន ៖ ទី១. សហការគ្នាដោយឈរលើស្មារតីភាពជាដៃគូ ដើម្បីផលប្រយោជន៍រួម ទី២. ស្វែងរកគម្រោងអភិវឌ្ឍនានាដែលផ្តល់ផលប្រយោជន៍រួម ទី៣. បំពេញឲ្យគ្នានូវរាល់តម្រូវការចាំបាច់ ទៅតាមលទ្ធភាព ទី៤. រក្សាផលប្រយោជន៍ជូនគ្នាដោយភាពស្មោះត្រង់ ទី៥. រក្សាតម្លៃ កិត្តិយស កេរ្តិ៍ឈ្មោះ ផ្លូវច្បាប់ ឲ្យគ្នាទៅវិញទៅមក និងទី៦. រួមគ្នាធ្វើសកម្មភាពសង្គម មនុស្សធម៌ អប់រំ ជាប្រយោជន៍ដល់ប្រទេសជាតិ៕





















Post a Comment

Previous Post Next Post