ផ្សាយពាណិជ្ជកម្ម 086 272 373/ 097 727 2373

Top News

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសួរសុខទុក្ខមន្រ្តីព្រំដែន និងពិនិត្យស្ថានភាពច្រាំងទន្លេជាប់ព្រំដែនវៀតណាម នៅក្រុងសំពៅពូន ខេត្តកណ្ដាល!


ខេត្តកណ្តាល ៖ បន្ទាប់ពីបញ្ចប់ការចុះពិនិត្យពន្ធនាគារខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តដំណើរពីក្រុងតាខ្មៅ ឆ្ពោះទៅកាន់ក្រុងសំពៅពូន ដើម្បីសួរសុខទុក្ខមន្រ្តីនគរបាលការពារព្រំដែន មន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិ និងពិនិត្យស្ថានភាពច្រាំងទន្លេ ជាប់ព្រំដែនប្រទេសវៀតណាម។

បេសកកម្មនៅក្រុងសំពៅពូនរបស់ឯកឧត្តមអភិសន្តិបណ្ឌិត មានការអញ្ជើញចូលរួមពីឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកអន្តោប្រវេសន៍ ឯកឧត្តមអភិបាលខេត្តកណ្ដាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។

នៅក្នុងឱកាសអញ្ជើញទៅដល់ក្រុងសំពៅពូន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចូលសួរសុខទុក្ខមន្រ្តីនគរបាលការពារព្រំដែន នៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោកព្រែកស្បូវ ចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ និងបន្តឆ្ពោះទៅកាន់ច្រកទ្វារអន្តរជាតិជ្រៃធំ ដើម្បីសួរសុខទុក្ខមន្រ្តីដែលប្រចាំការនៅទីនោះ មុននឹងចូលទៅពិនិត្យស្ថានភាពច្រាំងទន្លេដែលនៅមិនឆ្ងាយប៉ុន្មានពីស្ពានជ្រៃធំ ស្ថិតក្នុងសង្កាត់សំពៅពូន ជាប់ព្រំដែនប្រទេសវៀតណាម។

បន្ទាប់មកទៀត ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន ព្រមទាំងមន្រ្តីពាក់ព័ន្ធ បានបន្តដំណើរឆ្ពោះទៅកាន់ភូមិព្រែកជ្រៃ សង្កាត់ព្រែកជ្រៃ ដើម្បីពិនិត្យដំណើរការស្ថាបនាច្រាំងទន្លេបាសាក់ដែលរងការបាក់ស្រុតដីប្រវែងជាង១,២០០ម៉ែត្រ៕ 

















Post a Comment

Previous Post Next Post