ផ្សាយពាណិជ្ជកម្ម 086 272 373/ 097 727 2373

Top News

ស្លាប់មនុស្ស ២២នាក់ របួស ៧៧នាក់​ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ត្រឹម​តែ ១សប្ដាហ៍ដើមឆ្នាំ២០២៤


ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា តាមរបាយការណ៍ក្រសួងមហាផ្ទៃ រយៈពេលមួយសប្ដាហ៍ដើមឆ្នាំ២០២៤ នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើងសរុបចំនួន ៥៧ករណី ដែលបណ្ដាលឱ្យស្លាប់មនុស្ស ចំនួន ២២នាក់ និងរងរបួស ៧៧នាក់ ​គិតពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែមករា​ ឆ្នាំ២០២៤​។

មិន​ខុសពីឆ្នាំ២០២៣ នោះទេ ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែ​ប្រធានបទដ៏ក្តៅគគុក​ ជាពិសេសកើតលើអ្នកប្រើប្រាសម៉ូតូតែម្ដង​ គឺជួបគ្រោះថ្នាក់​ច្រើនជាងគេដដែល ​ស្រប​ពេលដែលហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់យើង​កាន់តែរីកចម្រើនជាលំដាប់។​ នេះបើ​តាម​​ការ​​លើកឡើងរបស់លោកបណ្ឌិត ទូច​ សុឃៈ អ្នកនាំពាក្យរងក្រសួង​មហាផ្ទៃ។

អ្នកពាក្យរងដដែល បាន​បន្ត​ទៀត​ថា ​ជាទិសដៅអាទិភាព ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់បញ្ហាចរាចរណ៍ជាទិសដៅអាទិភាពក្នុងចំណោមទិសដៅអាទិភាពទាំង៦ របស់ក្រសួងមហាផ្ទៃ​ ក្នុងអាណត្តិទី៧ នេះ។ ជាបន្តបន្ទាប់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី តែងដាក់គោលការណ៍អនុវត្តដល់អង្គភាពជំនាញជាប្រចាំ។

លោកបណ្ឌិត ទូច សុឃៈ បានបញ្ជាក់ដែរថា ចំនួនអ្នកស្លាប់ និងរងរបួសនៅតែបន្ត​កើតឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលក្នុងនោះបណ្ដា​លម​កពីការបើកបរធ្វេសប្រហែស បើកបរក្នុងស្ថានភាពស្រវឹង បើកបរលើស​ល្បឿនកំណត់ មើលស្រាលស្ថានការណ៍ ការចង់ចាញ់ចង់ឈ្នះ-មិនយោគយល់គ្នាលើដងផ្លូវ…។ ជារួមកង្វះ​កា​រឈ្វេងយល់ និងគោរពច្បាប់ចរាចរណ៍​​ ជាដើម។ល។ ដែលទាមទារឱ្យមានការចូលរួមព្រមគ្នាដើម្បីដោះស្រាយ៕










Post a Comment

Previous Post Next Post