ផ្សាយពាណិជ្ជកម្ម 086 272 373/ 097 727 2373

Top News

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដឹកនាំប្រតិភូសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចូលជួបសម្តែងការគួរសមឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង


ស្វាយរៀង ៖ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង បានអញ្ជើញដឹកនាំប្រតិភូសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចូលជួបសម្តែងការគួរសមឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នៅសាលប្រជុំសាលាខេត្តស្វាយរៀង។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ក៏បានគោរពជម្រាបជូនឯកឧត្តមអភិបាលខេត្តស្វាយរៀង អំពីគោលបំណងនៃការចូលជួបសម្តែងការគួរសម គឺដើម្បីបង្ហាញវត្តមានថ្នាក់ដឹកនាំសមាគមខេត្ត ក្រុង ស្រុក នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង និងស្នើសុំកិច្ចសហការពីរដ្ឋបាលខេត្តក្នុងការចុះធ្វើសកម្មភាពសង្គម មនុស្សធម៌ បណ្តុះបណ្តាល និងការងារផ្សេងៗទៀត សំដៅបម្រើឱ្យផលប្រយោជន៍យុវជន ប្រជាជន ក្នុងខេត្តស្វាយរៀង ក៏ដូចជាសង្គមជាតិទាំងមូល។

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ក៏បានបង្ហាញពីគោលបំណងរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បង្កើតឡើងដើម្បីចងក្រងអង្គភាពសារសារព័ត៌មាននានា និងកៀរគរអ្នកសារព័ត៌មាន យុវជន យុវនារី រួមគ្នាពង្រឹងគុណភាព នៃការផ្សព្វផ្សាយ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាននៅកម្ពុជា បណ្តុះបណ្តាលជំនាញសារព័ត៌មាន ផ្សព្វផ្សាយពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យកាន់តែទូលំទូលាយ ផ្សព្វផ្សាយនិងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យកាន់មានប្រសិទ្ធភាព និងចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ក្រោមដំបូលនៃសន្តិភាពតែមួយ។

ជាការឆ្លើយតប ឯកឧត្តម ប៉េងពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានសម្តែងនូវការកោតសសេីរ​ និងការគាំទ្រចំពោះវឌ្ឍនភាពលទ្ធផលការងារជាច្រើន ដែលសមាគមសម្ព័ន្ធសាព័ត៌មានឯករាជ្យ សម្រេចបានក្នុងការបំពេញភារកិច្ច បម្រើប្រជាពលរដ្ឋ មានដូចជា៖ ការងារសង្គម មនុស្សធម៌ ការបណ្តុះបណ្តាល ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាននៅកម្ពុជា ក៏ដូចជាការឆ្លើយតបទៅនឹងព័ត៌មានក្លែងក្លាយ ជាដើម។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ក៏បានជំរុញលើកទឹកចិត្ត ឱ្យសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បន្តសម្មភាពការសង្គមរបស់ខ្លួន ជាមួយរដ្ឋបាលខេត្តស្វាយរៀង ដើម្បីជាប្រយោជន៍រួមសម្រាប់សង្គមជាតិទាំងមូល។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏ស្នើឱ្យសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ទាំងថ្នាក់កណ្តាល ជាពិសេសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង បន្តផ្សព្វផ្សាយ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ពិសេសបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ ល្បែងស៊ីសងខុសច្បាប់ និងបញ្ហាក្មេងទំនើងជាដើម។

សូមបញ្ជាក់ជូនថា សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង មានឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា ជាប្រធានកិត្តិយស និងមានលោកវេជ្ជបណ្ឌិត រស់ ថុន ជាប្រធានគណៈកម្មាធិការប្រតិបត្តិ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសរុបចំនួន ៤៨១អង្គ/នាក់ផងដែរ៕ 
































Post a Comment

Previous Post Next Post